ពិធីកាត់ខ្សែរបូរនៅក្នុងវត្តប្រហ៊ូត

លោកម្ចាស់ប្រធានអង្គការអភិវឌ្ឍសង្គមបែបព្រះពុទ្ធសាសនា ជាម សុជាតិ បានចូលរួមកាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់ ឧបដ្ឋានសាលានាវត្តប្រហ៊ូត ស្រុកមេសា ខេត្តព្រៃវែងនាថ្ងៃ២២ ខែកុម្ភៈឆ្នាំ​២០១៦។

បណ្ឌិត អឿន អេន បណ្ឌិតស៊ុន អៀត និងបណ្ឌិតម៉េងម៉ៅ(ពីឆ្វេង)

ក្នុងកម្មវិធីបុណ្យឆ្លងឧបដ្ឋានសាលាវត្តប្រហ៊ូត ស្រុកមេសាង ខេត្តព្រៃវែង

ក្រុមការងារអង្គការអភិវឌ្ឍសង្គមបែបព្រះពុទ្ធសាសនា

ត្រៀមចែកអំណោយដល់សិស្សសាលាក្រីក្រនាថ្ងៃបុណ្យឆ្លងឧដ្ឋានសាលា វត្តប្រហ៊ូត

កុមារ និងយុវជនអភិវឌ្ឍសង្គម

ទឹកមុខរីករាយរបស់កុមារបានធ្វើឲ្យក្រុមការងារអភិវឌ្ឍសង្គមមានទឹកចិត្តធ្វើការងារ និងស្រឡាញ់ការងាររបស់គេ

ប្រជាជន៧គ្រួសារបានទទួលអំណោយពីអង្គការ

អភិវឌ្ឍសង្គមបែបសង្គមព្រះពុទ្ធសាសនាក្នុងកម្មវិធីបុណ្យឆ្លងឧបដ្ឋានសាលាវត្តប្រហ៊ូត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦

Saturday, March 12, 2016

បទសម្ភាស៖ លោកម៉េង ម៉ៅ ប្រធាន BSD Cambodia សាខាខេត្តព្រៃវែង

បទសម្ភាស៖ លោកម៉េង ម៉ៅ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនាសាខាខេត្តព្រៃវែង និងក្រុមការងារស្ម័គ្រចិត្តផ្តល់បទសម្ភាសជូនទូរទស្សន៍ PNN ក្នុងថ្ងៃបុណ្យពុទ្ធាភិសេក និងប្រគេនសង្ឃភត្តថ្វាយព្រះសង្ឃ ១០០ អង្គ នៅក្នុងវត្តមហាមន្រ្តី រាជធានីភ្នំពេញ (ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦)។ សូមស្តាប់បទសម្ភាសដូចតទៅ...!

បណ្តុុំរូបថតក្នុងពិធីបុណ្យពុទ្ធាភិសេក

ក្នុងនាមប្រធានអង្គការអភិវឌ្ឍសង្គមបែបព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងសមាជិក សមាជិកាទាំងអស់សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា ញាតិញោម ពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានចូលរួមក្នុង ពិធីបុណ្យពុទ្ធាភិសេក ប្រគេនចង្ហាន់ព្រះសង្ឃ១០០អង្គ និងប្រគេនចីវរព្រះសង្ឃ៤០ព្រះអង្គ នៅថ្ងៃទី១២ ០៣ ២០១៦។ 

ខាងក្រោមនេះជារូបភាពដែលក្រុមការងារស្ម័គ្រចិត្តរបស់ខ្ញុំព្រះករុណាអាភាពបានថតកំឡុងពិធីបុណ្យ។ សូមព្រះករុណាម្ចាស់ យាង និមន្ត និងញាតិញោមមិត្តព្រះធម៌ទាំងអស់រីករាយទស្សនាតាម ទឹកព្រះទ័យ ទឹកចិត្តសប្បាយរៀងៗខ្លួន។

ហើយដោយអំណាចនៃបុណ្យកុសលដែលខ្ញុំព្រះករុណា និងក្រុមការងាររបស់អង្គការអភិវឌ្ឍសង្គម បែបពុទ្ធសាសនាបានរៀបចំមានប៉ុន្មានប៉ុណ្ណេះ សូមបានជាតេជានុភាពចូលទៅជួយប្រោព្រុំុំប្រសិទ្ធិ ពរជ័យសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការចូលកើតមានដល់ ព្រះករុណាម្ចាស់គ្រប់ ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់បាន ដល់នូវតែសេចក្តីសុខគ្រប់ៗគ្នា គ្រប់ពេលវេលាកុំបីអាកខានឡើយ។

សូមព្រះគុណ និងអរគុណ

អាត្មាភាព ឧត្តរប្បញ្ញោ ជាម សុជាតិ, ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា








សេចក្តីអំណរគុណ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងសមាជិក សមាជិកាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា ញាតិញោម ពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានចូលរួមក្នុងពិធីបុណ្យពុទ្ធភិសេក ប្រគេនចង្ហាន់ព្រះសង្ឃ១០០អង្គ និងប្រគេនចីវរចំពោះ ព្រះសង្ឃ៤០ព្រះអង្គ នៅថ្ងៃទី១២ ០៣ ២០១៦ នេះ ក្នុងនាមប្រធានអង្គការ អភិវឌ្ឍសង្គម បែបពុទ្ធសាសនា អាត្មាភាព សូមខន្តីអភ័យទោសពីសំណាក់ ព្រះករុណា ញាតិញោមទាំងអស់ ប្រសិនណាបើ មានការខ្វះខាតដោយបដិសណ្ឋារៈណាមួយ ឬការប្រើពាក្រសម្តីមិនសមរម្យ កាយវិការខុសឆ្គងដោយអចេតនាណាមួយ។
សូមប្រគេននិងជូនបុណ្យកុសល ជួបក្តីសុខចម្រើនគ្រប់ប្រការ ជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងកុំបីឃ្លៀងឃ្លាយឡើយ ជាពិសេសសសូមអោយការលះបង់ ការចូលរួមនេះ ក្លាយជាបច្ច័យរួចចាកផុតទុក្ខគ្រប់ព្រះអង្គ គ្រប់គ្នា សូមអនុមោទនាបុណ្យ! ! ! !

ដោយសេចក្តីគោរពស្រឡាញ់ពីខ្ញុំព្រះករុណា អាត្មាភាព
ភិក្ខុឧត្តរប្បញ្ញោ ជាម សុជាតិ


សូមអរព្រះគុណនិងអរគុណ!

Friday, March 11, 2016

បទសម្ភាសជាមួយទូរទស្សន៍អាស៊ីអាគ្នេយ៍

ពត៌មាន៖ បទសម្ភាសរវាងព្រះតេជគុណ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ជាមួយទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃពុធទី៩ ខែមីនា ឆ្នាំ២០១៦ ស្តីអំពីកិច្ចកម្មរបស់អង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា ក្នុងគោលដៅដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋាន និងជួយសម្រាលជីវភាពរស់នៅរបស់កុមារកំព្រា និងគ្រួួសារមួយចំនួននៅខេត្តព្រៃវែង និងបណ្តាខេត្តមួយចំនួនទៀត។
News: An interview by SEATV with venerable master Cheam Socheat, founder of Organization of Buddhist Social Development (BSD Cambodia) about the ongoing process of this NGOs in helping marginalized children by providing basic knowledge and reducing some living difficulties. This organization is operating mainly in Phnom Penh and two provinces, Kandal and Prey Veng.