Saturday, March 12, 2016

សេចក្តីអំណរគុណ

ខ្ញុំព្រះករុណា ភិក្ខុ ជាម សុជាតិ ប្រធានអង្គការអភិវឌ្ឍសង្គមបែបពុទ្ធសាសនា និងសមាជិក សមាជិកាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា ញាតិញោម ពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានចូលរួមក្នុងពិធីបុណ្យពុទ្ធភិសេក ប្រគេនចង្ហាន់ព្រះសង្ឃ១០០អង្គ និងប្រគេនចីវរចំពោះ ព្រះសង្ឃ៤០ព្រះអង្គ នៅថ្ងៃទី១២ ០៣ ២០១៦ នេះ ក្នុងនាមប្រធានអង្គការ អភិវឌ្ឍសង្គម បែបពុទ្ធសាសនា អាត្មាភាព សូមខន្តីអភ័យទោសពីសំណាក់ ព្រះករុណា ញាតិញោមទាំងអស់ ប្រសិនណាបើ មានការខ្វះខាតដោយបដិសណ្ឋារៈណាមួយ ឬការប្រើពាក្រសម្តីមិនសមរម្យ កាយវិការខុសឆ្គងដោយអចេតនាណាមួយ។
សូមប្រគេននិងជូនបុណ្យកុសល ជួបក្តីសុខចម្រើនគ្រប់ប្រការ ជួបប្រទះតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងកុំបីឃ្លៀងឃ្លាយឡើយ ជាពិសេសសសូមអោយការលះបង់ ការចូលរួមនេះ ក្លាយជាបច្ច័យរួចចាកផុតទុក្ខគ្រប់ព្រះអង្គ គ្រប់គ្នា សូមអនុមោទនាបុណ្យ! ! ! !

ដោយសេចក្តីគោរពស្រឡាញ់ពីខ្ញុំព្រះករុណា អាត្មាភាព
ភិក្ខុឧត្តរប្បញ្ញោ ជាម សុជាតិ


សូមអរព្រះគុណនិងអរគុណ!

0 comments:

Post a Comment